ភ្នំពេញ៖ តារាសម្តែងស្រីស៊ិចស៊ី កញ្ញា ឌុច លីដា បច្ចុប្បន្ននេះ យើងសង្កេតឃើញថា ចំពោះការងារសិល្បៈ គឺនាងកំពុងតែមានភាពមមាញឹកខ្លាំងគួរឲ្យសម្គាល់ ជាពិសេសគឺទៅលើការថតខ្សែភាពយន្តតែម្តង។
ជាការពិតណាស់ បើទោះបីជារវល់ខ្លាំងជាមួយការងារសិល្បៈយ៉ាងណាក្តី ប៉ុន្តែតារាស្រីរូបនេះ ក៏មិនភ្លេចឆ្លៀតពេលទៅហាត់ប្រាណ ថែរក្សារូបរាងឲ្យនៅតែស្រស់ស្អាតផងដែរ។
ជាក់ស្តែង ដូចជារូបថតមួយសន្លឹក ដែលតារាស្រី ឌុច លីដា ទើបនឹងបង្ហោះកាលពីប៉ុន្មានម៉ោងនេះ ជារូបថតអំឡុងពេលដែលនាង កំពុងអង្គុយសម្រាកក្រោយពេលហាត់ប្រាណរួច។
ដោយឡែក ក្នុងនោះក៏មានអ្នកគាំទ្រមួយចំនួន បានចាប់អារម្មណ៍ជាពិសេស ទៅលើខោកីឡារបស់នាង ប៊ិះនឹងចេញតំបន់សំខាន់តាមជើងខោទៅហើយ ដែលធ្វើឲ្យអ្នកគាំទ្រឃើញ រូបថតមួយសន្លឹកនេះហើយ ស្រៀវសាច់ជំនួសតែម្តង៕






No comments:
Post a Comment