Tuesday, September 26, 2017

ពន្លត់​ភ្នក់​ភ្លើង​ក្នុង​ចិត្ត​ សង្គម​ត្រ​ជាក់​

១​ នា​ទី​មាន​ប្រយោជន៍
ពន្លត់​ភ្នក់​ភ្លើង​ក្នុង​ចិត្ត​ សង្គម​ត្រ​ជាក់​

បើ​ខាង​ក្នុង​ចិត្ត​របស់​មនុស្ស​នៅ​មិន​ស្ងប់​ទេ ក៏​មិន​អាច​មាន​ឈ្មោះ​ថា​ស្ងប់​ដោយ​ពិត​ប្រាកដ​បាន​ឡើយ ។ សេចក្តី​ស្ងប់​ដ៏​មាំ​មួន​នោះ គឺ​ត្រូវ​ចេញ​ពី​ខាង​ក្នុង​ចិត្ត​របស់​មនុស្ស​ម្នាក់​ៗ​ គ្រប់​គ្នា​ក្នុង​សង្គម​ ដូច​គំនរ​ភ្នក់​ភ្លើង​ម្នាក់​មួយ​ភ្នក់​ កាល​បើ​ម្នាក់​ៗ​ ពន្លត់​ភ្នក់​ភ្លើង​ជា​របស់​ខ្លួន​បាន​ ភ្លើង​ជា​ចំណែករួម​ក៏​ឈ្មោះ​ថា​រលត់​ ភាព​ក្តៅ​រោល​រាល​ក្នុង​សង្គម​ក៏​ស្ងប់​រម្ងាប់​សល់​នៅ​តែ​ភាព​ស្ងប់​ត្រ​ជាក់​ប៉ុណ្ណោះ​ ។ សន្តិ​ភាពដ៏​មាំ​មួន អាច​កើត​ឡើង​បាន​ដោយ​វិធី​ជួ​យ​គ្នា​ពោល​គឺ​ កាល​បើ​ស្ងប់​ត្រជាក់​ក្នុង​ខ្លួន​​ឯង​ហើយ​ គួរ​គប្បី​ជួយ​អនុ​គ្រោះ​អ្នក​ដទៃ​ឲ្យ​ស្ងប់​ផង​ ។

ស្រង់​ចេញ​ពី​ សៀវភៅ " មេរៀន​ជី​វិត​ "
រៀប​រៀង​ដោយ លោក​គ្រូ​អគ្គ​បណ្ឌិត​ ប៊ុត-សា​វង្ស​ ។


ប្រភព៖ http://www.5000-years.org

No comments:

Post a Comment